ទ្រព្យសម្បត្តិមហាសេដ្ឋី Elon Musk កៀកកើនឡើងដល់ ៥០០ពាន់លានដុល្លារជាថ្មី

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក ត្រូវបានគេរាយការណ៍ថា កាន់តែកៀកកើនឡើងដល់ចំនួន ៥០០ពាន់លានដុល្លារ សារជាថ្មីហើយ តាមរយៈការកើបបានប្រាក់ចំណូលពីក្រុមហ៊ុនធំៗ របស់ខ្លួន នៅក្នុងរយៈពេលចុងក្រោយនេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX រូបនេះ មកមើលឃើញចំនួនទ្រព្យសម្បត្តិសរុបរបស់ខ្លួន ហក់ឡើងដល់ជាង ៤៩៨ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៩៨,៨ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៤,២ពាន់លានដុល្លារ

3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤០,១ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៨,៣ពាន់លានដុល្លារ

5.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣៤,៦ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២០,៩ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩, ១ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥២ពាន់លានដុល្លារ

9. Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៧ពាន់លានដុល្លារ

10. Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៥,៩ពាន់លានដុល្លារ៕