លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ដឹកនាំក្រុមការងាររៀបចំស្បៀងអាហារគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L Group Co.,LTD នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានផ្តួចផ្តើមដឹកនាំក្រុមការងារ ដើម្បីរៀបចំស្បៀងអាហារគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរៀបចំស្បៀងអាហារនេះអ្នកផ្តួចផ្តេីមដោយ លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង លោកសុង​ សុវណ្ណារ៉ា​ និង លោកស្រី ផន​ សុផារី​ ព្រមទាំងមានការចូលរួមសហការពី ក្រុមហ៊ុន ប៉េងហួត, សមាគម សហគ្រិននារីកម្ពុជា, CEO master club, ក្រុមហ៊ុន សាវតា និងសប្បុរសជន ជាច្រេីននាក់ទៀត។

គួរបញ្ជាក់ថា ការចូលរួមរបស់លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង និងក្រុមការងារខាងលើ ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។

នៅក្នុងកាលៈទេសៈនេះ ស្មារតីសាមគ្គីភាពកាន់តែរឹងមាំ ការចូលរួមរបស់សប្បុរសជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕