ក្រុងបាវិត នឹងមានរោងចក្រផលិតសម្ភារៈសម្រាប់តុបតែងដើមណូអែល តម្លៃ៣,២លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលខាងមុខនេះ ក្រុងបាវិត ខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារគ្រប់ប្រភេទសម្រាប់តុបតែងដើមណូអែល តម្លៃ៣,២លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នគណៈកម្មាធិការបើនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រជាពលរដ្ឋក្រុងបាវិត ខេត្តស្វាយរៀង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារគ្រប់ប្រភេទសម្រាប់តុបតែងដើមណូអែល ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ក្នុងទំហំទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។

ប្រភពដដែលបន្តថា គម្រោងបង្កើតរោងចក្រខាងលើ គឺវិនិយោគដោយក្រុមហ៊ុន HENGSHENG ARTS AND CRAFTS (CAMBODIA) CO., LTD.៕អត្ថបទ៖ហ្សាលីន