ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានថ្លែងចំៗដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំបានថ្លែងថា “ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសឯកឧត្តម ម៉ាកូ រូប៊ីអូ លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមមួយនេះឯកឧត្តមថាលោកបានបញ្ចប់សង្រ្គាម ៨ ហើយសង្រ្គាមមួយនេះ ថៃ-កម្ពុជា គឺជានៅកណ្តាលគេ។ ឯកឧត្តម ថាពេលនេះរវាងប្រជាជនទាំងពីរមានការស្អប់ និងគុំគួនគ្នាជាខ្លាំង។
សូមជម្រាបថា ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានរបស់ថៃមកលើកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ធ្នូ ពលរដ្ឋកម្ពុជាចំនួន២១នាក់បានស្លាប់ និងមានអ្នករងរបួសបានកើនឡើងចំនួន៨៣នាក់ ក្រោយពីការវាយប្រហារដោយយោធាថៃ៕ អត្ថបទ៖ហ្សាលីន

