តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្ពស់ជាង ៤ ៥០០ដុល្លារ ក្នុងមួយអោន

អន្តរជាតិ

តម្លៃមាសអន្តរជាតិ នៅតែបន្តហក់ឡើងខ្ពស់បន្ថែមទៀត ដោយឈានដល់ ៤ ៥១៦ដុល្លារ ក្នុងមួយអោន ដោយសារតែភាពតានតឹងខាងភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី២៣ ខែធ្នូ តម្លៃមាសបានកើនឡើង ៤១ដុល្លារភ្លាមៗ ដល់ ៤ ៤៨៣ដុល្លារក្នុងមួយអោន។ ហើយគិតនៅត្រឹមថ្ងៃទី២៤ ខែធ្នុនេះ ទីផ្សារបានបន្តកើនឡើងបន្ថែមទៀត ដោយតម្លៃមាសបច្ចុប្បន្នបន្តហក់ឡើងដល់ ៤ ៥១៦ដុល្លារ។

គួរឲ្យដឹងថា គិតចាប់តាំងពីដើមឆ្នាំមក តម្លៃមាសសកលបានកើនឡើង ៧០% ដែលជំរុញដោយភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក និងតម្រូវការវិនិយោគខ្លាំង។

យ៉ាងណាមិញ បើតាមអ្នកវិភាគនៅ SP Angel បានលើកឡើងថា តម្លៃមាសអាចនឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀត រហូតដល់ ៥ ០០០ដុល្លារ ក្នុងមួយអោន នៅឆ្នាំក្រោយ ខណៈពេលដែលធនាគារកណ្តាលនានាបន្តទិញចូលមាស ដើម្បីធ្វើពិពិធនកម្មទុនបម្រុងប្តូរប្រាក់បរទេសរបស់ពួកគេ៕​