​មហាអំណាចចិន សង្ឃឹមថា កម្ពុជានិងថៃនឹងរួមគ្នាកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

មហាអំណាចចិន បានបង្ហាញក្តីរំពឹងថា កម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខ ហើយខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន។នេះបើយោងតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំកម្ពុជា លោក Wang Wenbin នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wang Wenbin បានបន្តថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។

លោកថា ចិនសង្ឃឹមថា កម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន។

សូមជម្រាបថា ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំកម្ពុជា លោក Wang Wenbin លើកឡើងបែបនេះ គឺក្រោយពេលលោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ៕ អត្ថបទ៖ ហ្សាលីន