ក្រុមហ៊ុនមេ TikTok គ្រោងចាក់លុយវិនិយោគជាង ២០ពាន់លានដុល្លារ លើ AI ដើម្បីប្រជែងអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើតកម្មវិធី TikTok ត្រូវបានគេរាយាករណ៍ថា នឹងបង្កើនការវិនិយោគរហូតដល់ ២៣ពាន់លានដុល្លារ ទៅលើបញ្ញាសិប្បនិម្មិត (AI) ក្នុងកិចខិតខំប្រឹងប្រែងដើម្បីពង្រឹងជំហរប្រកួតប្រជែងជាមួយក្រុមហ៊ុនខ្នាតយក្សអាមេរិក ដូចជា Google និង Microsoft ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយរបស់ក្រុមហ៊ុនបច្ចេកិវិទ្យាកំពូលរបស់ចិន ByteDance ដើម្បីជំរុញទៅលើសមត្ថភាពបច្ចេកវិទ្យា AI របស់ពួកគេ ក្រោយមានការរឹតបន្តឹងទៅលើផ្នែកបន្ទះឈីបពីសំណាក់សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ByteDance មានគម្រោងអភិវឌ្ឍគំរូបញ្ញាសិប្បនិម្មិតដែលមានប្រសិទ្ធភាពជាងមុន ដែលត្រូវការថាមពលកុំព្យូទ័រតិចជាងមុន ក្នុងគោលបំណងក្លាយជាអ្នកដឹកនាំក្នុងសេវាកម្មបញ្ញាសិប្បនិម្មិតឈានមុខគេ។

ជម្រាបជូនផងដែរថា បើទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ByteDance នៅតែមានមានគោលបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនវត្តមានជាសកលរបស់ខ្លួនបន្ថែមទៀត៕​