សម្តេចធិបតីស្វាគមន៍ដល់នាវាទេសចរណ៍ DIAMOND PRINCESS ដែលបាននាំយកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៣ពាន់នាក់ មកទស្សនាកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាវាទេសចរណ៍ DIAMOND PRINCESS ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESSនេះ។ នាវាទេសចរណ៍ DIAMOND PRINCESSសញ្ជាតិ Bermuda មានបណ្ដោយប្រវែង២៨៨.៣៣ម៉ែត្រ និងទទឹងប្រវែង៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម។

លោក ហួត​ ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចូលចតរបស់នាវា DIAMOND PRINCESS មិនមែនជារឿងចៃដន្យនោះទេ គឺជាដំណើរមួយបង្ហាញសារ និងរូបភាពឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ  ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រោមព្រះបូជនីយកិច្ចរបស់ព្រះមហាក្សត្រខ្មែរ ធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់ឱកាស ផ្តល់សុវត្ថិភាពដល់វិនិយោគិនក្នុងស្រុក និងបរទេសបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕