ធនាគារជាតិ សម្រេចផ្ដល់អាទិភាពខ្ពស់ដល់យោធិនជួរមុខក្នុងការសុំពន្យាពេលទូទាត់សំណងឥណទាន

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិ នៃកម្ពុជា បានសម្រេចផ្ដល់អាទិភាពខ្ពស់ដល់យោធិនជួរមុខលើសជនភៀសសឹក ក្នុងការដាក់សំណើរសុំពន្យាពេលការទូទាត់សងឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។នេះបើយោងតាមសេចក្ដីជូនដំណឹងស្ដីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ  ដែលផ្សាយចេញនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិននិងជាជនភៀសសឹក មានការកើនឡើង កាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

អាស្រ័យហេតុនេះ ធនាគារជាតិថា ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹក ទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខ ជាមុនសិន៕ អត្ថបទ៖ហ្សាលីន