គិតនៅត្រឹមដើមឆ្នាំ២០២៦ នេះ មហាសេដ្ឋីកំពូលៗទាំង៥ របស់វៀតណាម កើបលុយរួមគ្នាសរុបប្រមាណ ៣៩,៩ពាន់លានដុល្លារ ខណៈស្ថាបនិកក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បន្តឈរនៅកំពូលតារាងអ្នកបំផុតរបស់វៀតណាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Vuong កំពុងកើនឡើងទ្រព្យសម្បត្តិច្រើនបំផុត រហូតដល់ប្រមាណ ២៩,២ពាន់លានដុល្លារ និងជាប់នៅចំណាត់ថ្នាក់លេខរៀងទី៧៧ ក្នុងបញ្ជីឈ្មោះអ្នកបំផុតនៅលើលោក។
ទន្ទឹមនឹងនេះ លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តកាន់កាប់ទ្រព្យសម្បត្តិសរុបប្រមាណ ៤,៥ពាន់លានដុល្លារ ខណៈតាមពីក្រោយដោយលោក Tran Dinh Long ប្រធានក្រុមហ៊ុន Hoa Phat Group ជាមួយទ្រព្យសម្បត្តិសរុប ២,៧ពាន់លានដុល្លារ។
យ៉ាងណាមិញ លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank កំពុងឈរនៅតំណែងជាអ្នកដាច់គេបំផុតទី៤ របស់វៀតណាម ជាមួយទ្រព្យសម្បត្តិសរុប ២,៤ពាន់លានដុល្លារ និងចំណាត់ថ្នាក់ចុងក្រោយគេ ធ្លាក់ទៅលើលោក Nguyen Dang Quang ស្ថាបនិកក្រុមហ៊ុន Masan ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១,១ពាន់លានដុល្លារ៕

