អ្នកឧកញ៉ា លឹម ហេង តំណាងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការ រៀបចំមហា​សន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន គណៈកម្មការរៀបចំមហាសន្និបាត បានចាត់តាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភា​ពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំមហាសន្និបាត បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើក​ទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានវឌ្ឍនភាព នៃការរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារ​សភាពាណិជ្ជកម្ម​កម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ព្រមទាំងសម្រេចលើរបៀវារៈ​មួយ​ចំនួន ដើម្បីធ្វើអោយរៀបចំមហាសន្និបាត ប្រព្តឹត្រទៅជោគជ័យ និងទទួលបានផ្លែផ្កា។

មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅ​ការងារសភា​ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មួយថ្ងៃពេញ នៅ​មជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F) ក្នុងគោលបំណងជួបជុំ និងបង្កើនទំនាក់ទំនង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស តំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស និងវិស័យ​ឯកជននៅកម្ពុជា ព្រមទាំងជាឱកាសស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ និង ការលានុវត្តភាពធុរកិច្ច។

សូមជម្រាបថា មហាសន្និបាតបូកសរុបលទ្ធផល​ការងារសភា​ពាណិជ្ជកម្ម​កម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅ​ការងារឆ្នាំ២០២៦ នឹងប្រពឹត្តទៅក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ខណៈដែល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាត៕