ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានកំណត់គោលដៅជាតិក្នុងការសម្រេចឱ្យបានសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួន។ ដោយគិតមកដល់បេលបច្ចុប្បន្ន កម្ពុជាបានពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតដល់៧.៩៩៨ភូមិ ទូទាំងប្រទេស។

នេះបើតាមការឱ្យដឹងតាមរយៈសិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៨ រៀបចំឡើងក្រោមប្រធានបទ «ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់» កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។
លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការអភិវឌ្ឍ និងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាគន្លឹះក្នុងការបង្កើនទំនុកចិត្ត និងទាក់ទាញការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាពផលិតកម្ម-អាជីវកម្មនៅកម្ពុជាផងដែរ។”

គួរបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានកំណត់គោលដៅជាតិក្នុងការសម្រេចឱ្យបានសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួន។
គិតមកដល់ពេលបច្ចុប្បន្ន បណ្តាញផ្គត់ផ្គង់ទឹកស្អាតកម្ពុជាត្រូបានពង្រីកដល់ ៧.៩៩៨ ភូមិ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ បរិមាណផលិតទឹកស្អាតជាមធ្យមមានចន្លោះពី ៤០ ទៅ ៥០ លានម៉ែត្រគូប ក្នុងមួយខែ ដែលក្នុងនោះប្រតិបត្តិករឯកជនរួមចំណែកប្រមាណ ៣៥ ភាគរយ៕



