ភរិយាអ្នកឧកញ៉ា ឡាយ លីហួ បង្ហើបថាគម្រោងភូមិគ្រឹះរបស់ខ្លួន តម្លៃជិត ១០លានដុល្លារ នឹងបញ្ចប់ការសាងសង់​នៅចុងឆ្នាំ២០២៦នេះ

ជុំវិញ​ឧកញ៉ា

លោកស្រី ឡៃ ស៊ូយៀក ភរិយារបស់ អ្នកឧកញ៉ា ឡាយ លីហួ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ បាន​បង្ហើបឱ្យដឹងថា គម្រោងភូមិគ្រឹះរបស់ខ្លួន តម្លៃជិត ១០លានដុល្លារ នឹងបញ្ចប់ការសាងសង់​នៅចុងឆ្នាំ២០២៦​នេះ ខណៈដែលដំបូងឡើយគិតថាសាងសង់ត្រឹមតែ ៥លានដុល្លារប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីម្ចាស់ប្រេន Miss បានគូសបញ្ជាក់លើទំព័រ​ហ្វេសប៊ុក​បែបនេះថា៖ “ជួយជាតិផង ជួយគ្រួសារផង ដើរតាមក្តីស្រមៃ គឺមានន័យណាស់។ គម្រោងភូមិគ្រឹះ នឹងត្រូវបញ្ចប់ចុងឆ្នាំនេះ ទម្រាំហើយក្បែរ ១០លានដុល្លារ ដំបូងថាតែ៥លានដុល្លារ គ្រប់គ្រាន់ហើយ ប៉ុន្តែដល់តែ គិតពី ថ្មម៉ាប កញ្ចក់ គ្រឿងដេគ័រលំដាប់ៗ កម្មង់ក្រៅ​ប្រទេស Home stay ព័ទ្ធ គឺថាគ្រាន់តែគិតក៏ញាក់សាច់។ បើ reviews គឺឆ្ងាញ់ណាស់ ថ្ងៃ២៧បុកគ្រឹះ។ នៅ​គម្រោង ១៥លានដុល្លារមួយទៀត គឺរៀងស្ពឹកដែរចាស តែស៊ូ ជំនះ ព្រោះខំយូរហើយ អាយុមិនច្រើន តែការគិត​មិនខ្ចី ស្រលាញ់ប្រទេសជាតិក៏ឱបក្រសោបគ្រួសារ”។

សូមជម្រាបថា លោកស្រី ឡៃ ស៊ូយៀក គឺជាភរិយា អ្នកឧកញ៉ា ឡាយ លីហួ ស្ថាបនិកហ្គារាស់លក់រថយន្ត H.Y 9999 Auto ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារ​ជា «អ្នកឧកញ៉ា» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ លោកស្រី ឡៃ ស៊ូយៀក ជាម្ចាស់ប្រេន Miss ដែលលក់ឡេ និងផលិតផលថែរក្សាសម្រស់​ជាច្រើន​មុខផងដែរ៕