ជនជាតិ​ឥណ្ឌា​ម្នាក់បានគាំងបេះដូង​នៅ​កណ្តាល​សមុទ្រ ត្រូវ​បាន​វេជ្ជបណ្ឌិតនៃ​មន្ទីរពេទ្យ FV ​សង្គ្រោះជីវិតភ្លាមៗ

សង្គម​ និង​សេដ្ឋកិច្ច

(វៀតណាម)៖ ជនជាតិឥណ្ឌាដែលជាបុគ្គលិលផ្នែកអគ្គិសនី ដែលបម្រើការងារលើកប៉ាល់នៅឆ្នេរសមុទ្រ Ba Ria – Vung Tau (ឆ្ងាយពីទីក្រុងហូជីមិញ ២,៥ ម៉ោង)​  បានគាំងបេះដូងនៅកណ្តាលសមុទ្រ តែសំណាងល្អគាត់ត្រូវបានវេជ្ជបណ្ឌិតនៅ​មន្ទីរពេទ្យ FV ​សង្គ្រោះជីវិតភ្លាមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងម៉ោងធ្វើការជនជាតិ​ឥណ្ឌារូបណេះស្រាប់តែពិបាកដកដង្ហើម ហើយដួលសន្លប់។ ក្រោយ​ការ​សង្គ្រោះ​បឋម​មិន​បាន​ជោគជ័យ ក្រុម​នាវិក​បាន​នាំ​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់។ បន្ទាប់មក អ្នកជំងឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ FV ភ្លាមៗ ក្នុង​ស្ថានភាព​សាច់ដុំបេះដូងស្លាប់ស្រួចស្រាវ ដោយ​មាន​ការឆក់បេះដូង និង​គាំងបេះដូង​។ ក្នុងរយៈពេលតិចជាង ៣០នាទីនៃការសង្គ្រោះបន្ទាន់នៅក្នុង Cathlab គ្រូពេទ្យឯកទេសជំងឺបេះដូង FV បាន​សង្រ្គោះជីវិតអ្នកជំងឺបានវិញ។

យោងតាមស្ថិតិ អត្រានៃការផ្ទេរ​មន្ទីរពេទ្យសង្គ្រោះបន្ទាន់សរសៃឈាមបេះដូងនៅ FV កើនឡើង ៣០%ក្នុងមួយឆ្នាំ ព្រោះនេះគឺជាមជ្ឈមណ្ឌលអន្តរាគមន៍សរសៃឈាមបេះដូងឈានមុខគេមួយនៅក្នុងប្រទេសវៀតណាម។ មន្ទីរពេទ្យបានរក្សាក្រុមសង្គ្រោះបន្ទាន់សាច់ដុំបេះដូងស្លាប់ស្រួចស្រាវម៉ោងមាស 24/7 ជាមួយដំណើរការ «៧០ នាទី»ដែលជួយអ្នកជំងឺឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរ សង្គ្រោះទាន់ពេល និងកាត់បន្ថយហានិភ័យនៃផលវិបាក។

ស្រាប់តែដួលសន្លប់ដោយសារជំងឺបេះដូងក្នុងម៉ោងធ្វើការក្រៅឆ្នេរសមុទ្រ

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ FV បានកត់ត្រាថា នៅរសៀលថ្ងៃទី២៩ ខែសីហា ខណៈកំពុងធ្វើការនៅលើកប៉ាល់ លោក P.A អាយុ ៤៩ឆ្នាំ ជាជាងអគ្គិសនី សញ្ជាតិឥណ្ឌា ស្រាប់តែឈឺទ្រូងធ្ងន់ធ្ងរ ពិបាកដកដង្ហើម និងដួលសន្លប់។ បុគ្គលិកពេទ្យនៅលើកប៉ាល់បានព្យាយាមជួយសង្គ្រោះគាត់ដោយធ្វើការម៉ាស្សាបេះដូង ឆក់ចរន្តអគ្គិសនីជាច្រើនដង និងការបញ្ចូលបំពង់ខ្យល់។ ទោះជាយ៉ាងនេះក្តី ស្ថានភាពធ្ងន់ធ្ងររបស់គាត់បានបង្ខំត្រូវនាំយកមកលើគោក និងព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។

គ្រូពេទ្យបានកំណត់ថាគាត់គាំងបេះដូង ហើយបានទាក់ទងភ្លាមៗដើម្បីបញ្ជូនគាត់ដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យ FV កន្លែងដែលមានបន្ទប់ Cathlab ជាមួយនឹងឧបករណ៍ពេញលេញដើម្បីព្យាបាលករណីសរសៃឈាមបេះដូងស្មុគស្មាញ។

ក្រោយ​ពី​ធ្វើ​ចលនា និង​សង្គ្រោះ​បាន​ជាង​៣​ម៉ោង លោក P.A ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ FV នៅ​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​នោះ។ លទ្ធផលនៃអ៊ុលត្រាសោនរហ័សនៅលើគ្រែ បានបង្ហាញថាអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគឺ ​សាច់ដុំបេះដូងស្លាប់ស្រួចស្រាវ ដោយ​មាន​ការឆក់បេះដូង និង​គាំងបេះដូង។

បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន ប្រធាននាយកដ្ឋានជំងឺសរសៃឈាមបេះដូង និងអន្តរាគមន៍សរសៃឈាមបេះដូង បានពន្យល់ថា ការឆក់បេះដូងគឺជាស្ថានភាពដែលបេះដូងបាត់បង់សមត្ថភាពក្នុងការកន្ត្រាក់ ធ្វើឱ្យឈាមកកនៅក្នុងសួត បង្ខំឱ្យចាក់បញ្ចូលខ្យល់ ឬផ្តល់អុកស៊ីហ្សែនខ្ពស់ដល់អ្នកជំងឺ។

* ជាង ២០ នាទីនៅក្នុងបន្ទប់ Cathlab ចងចង្វាក់បេះដូងឡើងវិញ

ក្រុមការងាររបស់បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន បានធ្វើអន្តរាគមន៍ផ្នែកសរសៃឈាមបេះដូងជាបន្ទាន់ ដោយមានការគាំទ្រពីប្រព័ន្ធម៉ាស៊ីនថតរូបភាព DSA និង រូបភាពក្នុងសរសៃឈាម OCT, IVUS។ បំពង់បូមត្រូវបានបញ្ចូលពីដៃរបស់អ្នកជំងឺទៅតំបន់បេះដូង ដើម្បីកំណត់ទីតាំងពិតប្រាកដនៃសរសៃឈាមបេះដូងដែលស្ទះ។

លោកបណ្ឌិត ទ្វឹន បានដាក់ stent យ៉ាងរហ័សនៅក្នុងតំបន់ដែលស្ទះ​។ ភ្លាមៗនោះលំហូរឈាមទៅកាន់បេះដូងត្រូវបានស្តារឡើងវិញ អេឡិចត្រូតបេះដូង និងសម្ពាធឈាមរបស់អ្នកជំងឺមានស្ថេរភាពបន្តិចម្តងៗ។ នីតិវិធីទាំងមូលនៅក្នុង Cathlab ចំណាយពេលតែជាង ២០ នាទី។

បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន ធ្វើការវះកាត់បេះដូងលើអ្នកជំងឺ

បន្ទាប់ពីប្រើប្រាស់វិធីសាស្រ្តព្យាបាលនេះ អ្នកជំងឺត្រូវបានថែទាំយ៉ាងល្អ។ នៅថ្ងៃបន្ទាប់គាត់ត្រូវបានដកបំពង់ខ្យល់។ ដប់ថ្ងៃក្រោយមក គាត់បានចេញពីមន្ទីរពេទ្យដោយមានសុខភាពល្អ ហើយបានត្រលប់មកផ្ទះវិញដោយជើងហោះហើរស៊ីវិល ដោយមិនមានជំនួយផ្នែកវេជ្ជសាស្ត្របន្ថែម។ លោក​វេជ្ជបណ្ឌិត ទ្វឹន បាន​និយាយ​ថា មុខងារ​បេះដូង​របស់​អ្នកជំងឺ​បាន​ប្រសើរ​ឡើង​វិញ​ក្នុង​កម្រិត​ធម្មតា​។

«គ្រូពេទ្យ FV ពូកែណាស់! ខ្ញុំបានគិលានុបដ្ឋាយិកាមើលថែយ៉ាងល្អ។ សម្រាប់ខ្ញុំ មន្ទីរពេទ្យ FV គឺលេខ 1!» – លោក P.A និយាយទាំងអារម្មណ៍រីករាយ។

បានសង្គ្រោះ និងផ្តល់ការថែទាំយ៉ាងអព្ភូតហេតុ លោក P.A. បញ្ជាក់ដោយសាទរថា “មន្ទីរពេទ្យ FV គឺលេខ១”

* សង្គ្រោះបន្ទាន់ជាច្រើនករណីជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវដោយជោគជ័យ ដោយសារដំណើរការ «៧០ នាទីមាស»

សាច់ដុំបេះដូងស្លាប់ស្រួចស្រាវគឺជាជំងឺដែលមានអត្រាមរណភាពខ្ពស់នៅលើពិភពលោក។ តាម ​​WHO នៅឆ្នាំ២០២២ មនុស្សប្រហែល ១៩.៨ លាននាក់នឹងស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងដែលស្មើនឹងប្រហែល ៣២% នៃការស្លាប់ទូទាំងពិភពលោក។ ក្នុងចំណោមនោះប្រហែល ៨៥% ទាក់ទងនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ។

បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន ពិនិត្យអ្នកជំងឺជនជាតិឥណ្ឌា

ការស្តារឡើងវិញយ៉ាងខ្លាំងរបស់អ្នកជំងឺគាំងបេះដូងធ្ងន់ធ្ងរដូចលោក P.A. គឺដោយសារដំណើរការឆ្លើយតបយ៉ាងរហ័សជាមួយក្រុមសង្គ្រោះបន្ទាន់សាច់ដុំបេះដូងស្លាប់ស្រួចស្រាវម៉ោងមាស ត្រៀមខ្លួនដើម្បីឆ្លើយតប 24/7 ជាមួយនឹងដំណើរការ «៧០ នាទីមាស»។

នៅក្នុងការ​សង្គ្រោះបន្ទាន់​សរសៃឈាមបេះដូង ពេលវេលាធ្វើអន្តរាគមន៍គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលកំណត់សមត្ថភាពក្នុងការជួយសង្គ្រោះជីវិត ក៏ដូចជាការសង្គ្រោះ និងកាត់បន្ថយផលវិបាកសម្រាប់អ្នកជំងឺ។ យោងតាមអនុសាសន៍របស់សមាគមបេះដូងអាមេរិក និងអឺរ៉ុប ពេលវេលាមាសក្នុងការសង្គ្រោះបន្ទាន់​សរសៃឈាមបេះដូង (ពេលវេលាពីការចូលបន្ទប់សង្គ្រោះបន្ទាន់រហូតដល់គ្រូពេទ្យជម្រះសរសៃឈាមដែលស្ទះ) គឺ ៩០ នាទី។

លោកវេជ្ជបណ្ឌិត ទ្វឹន បានពន្យល់ផងដែរថា«នៅ FV យើងកាត់បន្ថយពេលវេលាសង្គ្រោះបន្ទាន់ដើម្បីស្តារលំហូរឈាមអតិបរមាទៅកាន់បេះដូងចុះ ៧០ នាទី។​ ក្នុងករណីដែលអ្នកជំងឺត្រូវបានផ្ទេរទៅមន្ទីរពេទ្យផ្សេងមកដោយមានការជូនដំណឹងជាមុន នីតិវិធីត្រូវបានអនុវត្តក្នុងរយៈពេលត្រឹមតែ ២៥-៣០ នាទីប៉ុណ្ណោះ»។ 

FV មានដំណើរការ “៧០ នាទីមាស” ក្នុងការសង្គ្រោះបន្ទាន់ផ្នែកសរសៃឈាមបេះដូង ដោយនោះអត្រារស់រានមានជីវិតខ្ពស់ ហើយផលវិបាកសម្រាប់អ្នកជំងឺត្រូវបានបង្រួមអប្បបរមា។

ជាមួយនឹងភាពរឹងមាំនៃការត្រួសត្រាយផ្នែកបច្ចេកវិទ្យា និងជាមជ្ឈមណ្ឌលសរសៃឈាមបេះដូងដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម FV តែងតែទទួលករណីសង្គ្រោះបន្ទាន់ដែលត្រូវបានផ្ទេរពីគ្លីនិក និងមន្ទីរពេទ្យក្នុងទីក្រុងហូជីមិញ និងខេត្តជិតខាង។

«ចំនួនអ្នកជំងឺដែលត្រូវបានបញ្ជូនពីគ្លីនិកខាងក្រៅ និងមន្ទីរពេទ្យទៅកាន់នាយកដ្ឋានជំងឺបេះដូង FV កើនឡើង ១៥% ជារៀងរាល់ឆ្នាំ ដោយមានអន្តរាគមន៍សម្រាប់ជំងឺខ្សោយបេះដូង និងការឆក់ បេះដូង កើនឡើង ៣០%។ វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រជិតខាង​មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបច្ចេកទេសអន្តរាគមន៍សរសៃឈាមបេះដូងដែល FV អាចអនុវត្តបាន ជំនាញនៃក្រុមសង្គ្រោះបន្ទាន់ FV ក៏ដូចជាសមត្ថភាពក្នុងការថែទាំ និងសង្គ្រោះអ្នកជំងឺ ដូច្នេះនៅពេលមានអាសន្នកើតឡើង ពួកគេនឹងផ្ទេរអ្នកជំងឺដោយស្វ័យប្រវត្តិទៅ FV ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការថែទាំ និងការព្យាបាលសង្គ្រោះបន្ទាន់។»​ បណ្ឌិតវេជ្ជបណ្ឌិត ហូមិញទ្វឹន បានឱ្យដឹងបន្ថែម។

ដើម្បីធ្វើការណាត់ជួបពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈទូរស័ព្ទ (+855) 23 211 777 ឬ ខ្សែទូរស័ព្ទ (+855)89999345៕