មកមើលបញ្ជីឈ្មោះសប្បុរសជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ាៗ ដែលចូលរួមសាងសង់អគារព្រឹទ្ធសភាថ្មី

ជុំវិញ​ឧកញ៉ា

អគារវិមានសាមគ្គីភាព (អគារថ្មីព្រឹទ្ធសភា) ត្រូវបានសម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា កាលព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសាងសង់អគារថ្មីនេះ បានប្រើប្រាស់ថវិកាដែលទទួលបានពីការ​ចូលរួម​វិភាគទាន​របស់​សប្បុរសជននានា ដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ ក្នុងនោះ សប្បុរសជនដែលបានបរិច្ចាគថវិកា​ចូលរួមសាងសង់អគារ​ព្រឹទ្ធសភាថ្មី រួមមាន៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ, ក្រុមហ៊ុន ជីប ម៉ុង គ្រុប, លោកអ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ, អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ, អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ, អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ, អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ, ឯកឧត្តម គុណ ញឹម និងលោកជំទាវ, ឯកឧត្តម គង់ វិបុល និងលោកជំទាវ, អ្នកឧកញ៉ា ជឹង សុភាព ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី។

សូមជម្រាបថា អគារថ្មីព្រឹទ្ធសភា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការ​ដ្ឋាន​សាង​សង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ​២០២៤។ អគារនេះមានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹងប្រវែង៤៧ម៉ែត្រ មាន​កម្ពស់​បួនជាន់ សម្រាប់ធ្វើជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាសាល​ប្រជុំ​ព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួល​បដិសណ្ឋារកិច្ចគណៈប្រតិភូនានា៕