ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ បានចូលរួមចំណែកការរៀបចំ និងឧបត្ថម្ភ Platinum Sponsor ក្នុងពិធី «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F) នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។


ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជានេះដែរ ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានរៀបចំស្តង់ពិព័រណ៍ វិរៈ ប៊ុនថាំ និងស្តង់ VTENH ដែលជាបុត្រសម្ព័ន្ធ ដើម្បីបង្ហាញពីសមិទ្ធផល និងសេវាកម្មដ៏សម្បូរបែបរបស់ក្រុមហ៊ុនផងដែរ។
មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពបើកដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងអធិបតីភាពបិទដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបផងដែរថា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចេញសេចក្តីសម្រេចតែងតាំងជា «ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា» អាណត្តិទី៥ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥៕















