ជំទាវឧកញ៉ា សាយ សោភា និងឯកឧត្តម ភឺន ផល្លា រៀបចំពិធីបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាលាអន្តរជាតិ វើលដ៍ កម្ពុជា សាខាទី៤

ជុំវិញ​ឧកញ៉ា

ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកា​សាលាអន្តរជាតិវើលដ៍កម្ពុជា (World International School Cambodia) ព្រមទាំងក្រុមគ្រួសារ កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជា​អធិបតី​ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាលាអន្តរជាតិ វើលដ៍ កម្ពុជា ទីតាំងទី៤ សាខា​ព្រែក​លាប ផ្លូវជាតិ6A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាលាអន្តរជាតិ វើលដ៍ កម្ពុជា សាខាទី៤ មានការអញ្ជើញចូលរួមពី ដៃគូអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

សូមជម្រាប​ថា លោកជំទាវ សាយ សោភា អគ្គនាយិកា​សាលាអន្តរជាតិវើលដ៍កម្ពុជា ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។ លោកជំទាវត្រូវបានព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់​ផ្ដល់គោរមងារជា “ឧកញ៉ា” តបតាមសេចក្ដី​ទូលថ្វាយ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​ព្រះរាជក្រឹត្យ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២៕