ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ ថយចុះរហូតដល់ទៅប្រមាណជាង ៣៥០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបិទការជួញដូរចុងក្រោយនៅថ្ងៃទី២៩ ខែមករា ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានធ្លាក់ចុះអស់ ១០% ដោយសារតែរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសដ៏ខកចិត្ត។ នេះគឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុតមួយ សម្រាប់ភាគហ៊ុនរបស់ក្រុមហ៊ុន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ បានធ្វើឲ្យ Microsoft បាត់បង់តម្លៃមូលធនទីផ្សាររបស់ខ្លួនរហូតដល់ទៅ ៣៥៧ពាន់លានដុល្លារ ដែលធ្វើឲ្យបច្ចុប្បន្នធ្លាក់មកនៅត្រឹម ៣,២២ទ្រីលានដុល្លារ។
ជម្រាបជូនផងដែថា ជុំវិញការធ្លាក់ចុះនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Microsoft បានរាយការណ៍ថាប្រាក់ចំណូលប្រចាំត្រីមាសរបស់សេវាកម្មធំៗរបស់ខ្លួនមួយចំនួនហាក់ធ្លាក់ចុះខ្លាំង ពោលគឺមិនស្របទៅតាមអ្វីដែលខ្លួនបានព្យាករទុកនោះឡើយ៕

