ទីផ្សារវិនិយោគលើអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ គិតនៅក្នុងឆ្នាំ២០២៥ ដែលជំរុញដោយតម្លៃស្នើសុំ និងថ្លៃដើមហិរញ្ញប្បទានទាប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានបង្ហាញឲ្យដឹងថា ការលក់អចលនទ្រព្យរបស់សិង្ហបុរី បានកើនឡើង ២៧% ដល់តម្លៃ ៣៤,១២ពាន់លានដុល្លារសិង្ហបុរី (២៦,៩២ពាន់លានដុល្លារ) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៧ មក។
យ៉ាងណាមិញ ក្នុងចំណោមនោះ ការវិនិយោគលើវិស័យសាធារណៈបានកើនឡើង ៣២% ដែលជំរុញដោយការកើនឡើងនៃការដេញថ្លៃគម្រោងរបស់រដ្ឋ ខណៈដែលការវិនិយោគលើវិស័យឯកជន បានកើនឡើង ២៣% ដែលគាំទ្រដោយការចាប់អារម្មណ៍ឡើងវិញលើអចលនទ្រព្យលំនៅឋានលំដាប់ខ្ពស់ និងកត្តាផ្សេងៗទៀត។
ក្រុមហ៊ុន Savills បានកត់សម្គាល់ទៀតថា ការលក់លំនៅឋានលំដាប់ខ្ពស់ ជាពិសេសអចលនទ្រព្យដែលមានដីធ្លីស្រាប់ នៅចុងឆ្នាំ បានកើនឡើងខ្លាំងជាងនៅឆមាសទីមួយនៃឆ្នាំ២០២៥ ដែលចង្អុលបង្ហាញពីការងើបឡើងវិញដែលគាំទ្រដោយថ្លៃដើមកម្ចីទាប និងអារម្មណ៍អ្នកទិញប្រសើរឡើង៕

