ថ្ងៃចន្ទដើមខែថ្មី  តម្លៃមាសធ្លាក់ថ្លៃជាង២០០ដុល្លារក្នុងមួយតម្លឹង

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  ធ្លាក់ថ្លៃជាគំហុកបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៥៩៨២ដុល្លារ នៅក្នុងមួយតម្លឹងជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥៨៨២ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង៩:០០ នាទី ថ្ងៃទី២ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី១ ខែកុម្ភៈ មានតម្លៃ៦២១៤ដុល្លារ នៅក្នុងមួយតម្លឹង ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៦១៥៨ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសធ្លាក់ថ្លៃ ២៣២ដុល្លារនៅក្នុងមួយតម្លឹង។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕