២ឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀងបានទទួលគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ត្រឹមតែរយៈពេល២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥) ខេត្តស្វាយរៀងបានទទួលគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានឱ្យដឹងបែបនេះនៅក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរខួប ២ឆ្នាំនៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

លោកអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារក្នុងរយៈពេល២ឆ្នាំរបស់សមាគម ពិសេសការចូលរួមចំណែកផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានខិតខំប្រឹងប្រែងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ដោយលោកបានកត់សម្គាល់ឃើញថា ត្រឹមតែរយៈពេល២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)ខេត្តស្វាយរៀងបានទទួលគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។

គួរបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោមរាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀង ជាខេត្តលេខ១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន រហូតដល់ ១.០៣៦កន្លែង។ នេះបើតាម លោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ។

ដោយឡែក បើគិតក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ខេត្តស្វាយរៀង ក៏ជាខេត្តទទួលបានគម្រោងចុះទុនវិនិយោគច្រើនជាងគេទី២ផងដែរ៕