Elon Musk ក្លាយជាមនុស្សដំបូងគេនៅក្នុងប្រវត្តិសាស្រ្តមានទ្រព្យសម្បត្តិកើនឡើងលើស ៨០០ពាន់លានដុល្លារ

អន្តរជាតិ

លោក Elon Musk ទើបតែបានក្លាយជាមនុស្សដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តដែលមានចំនួនទ្រព្យសម្បត្តិសរុបលើស ៨០០ពាន់លានដុល្លារ បន្ទាប់ពីមានការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន xAI និង SpaceX ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានប៉ាន់ប្រមាណថាទ្រព្យសរុបរបស់លោក Musk បានកើនឡើងចំនួនជាង ៨០ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបកើនឡើងដល់ប្រមាណជាង ៨៤០ពាន់លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការហក់ឡើងយ៉ាងខ្ពស់នេះ បានកើតឡើងបន្ទាប់ពីលោក Musk បានប្រកាសថាក្រុមហ៊ុនអវកាស SpaceX របស់លោកទើបតែបានទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ដែលបង្កើតទៅជាក្រុមហ៊ុនថ្មីមានតម្លៃមូលធនទីផ្សារហូតដល់ទៅ ១,២៥ទ្រីលានដុល្លារ។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោក Musk បានបង្កើតកំណត់ត្រាថ្មីម្តងហើយម្តងទៀតសម្រាប់ចំនួនទ្រព្យសម្បត្តិសរុបរបស់លោក។ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ លោកបានក្លាយជាមនុស្សដំបូងបំផុតដែលមានទ្រព្យសរុបកើនឡើងដល់ ៧០០ពាន់លានដុល្លារ បន្ទាប់ពីតុលាការកំពូលរដ្ឋ Delaware បានលុបចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាប និងអនុញ្ញាតឲ្យលោក Musk ទទួលបានការការផ្តល់ជូនភាគហ៊ុនតម្លៃជាង ១០០ពាន់លានដុល្លារ ពីក្រុមហ៊ុន Tesla ៕​