រង់ចាំអ៊ុតមើលទាំងអស់គ្នា! ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក Sailun ប្រកាសជូនកាដូ ដល់អតិថិជនទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនសំបកកង់ឡានខ្មែរម៉ាក Sailun នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសថា ក្រុមហ៊ុននឹងផ្តល់​ជូនកាដូដល់អតិថិជនទាំងអស់ ក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារខ្លីនៅលើទំព័រហ្វេសប៊ុកផ្លូវការ Sailun Tire Cambodia ក្រុមហ៊ុនបានបញ្ជាក់ដូច្នេះថា៖ “សំបកកង់​ខ្មែរម៉ាក Sailun សុំជូនកាដូ ភ្ញៀវរាល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ”។ បន្ទាប់ពីឃើញសារនេះ អ្នកលេងបណ្តាញ​សង្គមជាច្រើន បានបង្ហាញក្តីរំភើបរីករាយ និងរំពឹងថា ក្រុមហ៊ុនមានការចុះបញ្ចុះថ្លៃ ៥០% ឬទិញពីរថែមពីរ​ជាដើម។ ក្នុងនោះដែរ គណនីហ្វេសប៊ុកមួយ បានលើកឡើងថា “អរគុណច្រើនក្រុមហ៊ុន សម្រាប់ការលើក​ទឹកចិត្ត​បុណ្យជាតិយើង”។

ទោះយ៉ាងណា ក្រុមហ៊ុននៅពុំទាន់បង្ហើបឱ្យដឹងពីកាដូដ៏ពិសេសនេះទេ ដោយក្រុមហ៊ុនស្នើសុំ​រង់ចាំអ៊ុតមើល​ទាំងអស់គ្នា។

គួររំឭកថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន PICG បានដាក់សម្ពោធសាកល្បងនូវ​ផលិតផល​ក្នុងស្រុកជាសំបកកង់ឡានម៉ាក Sailun ដែលផលិតមុនគេ ធំជាងគេ ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរមុនគេរហូតដល់ ៩៥ភាគរយ។ អ្វីដែលមិនគួរអោយជឿ និងមិនស្មានដល់នោះគ្រាន់តែមួយយប់មានការបញ្ជាទិញរហូតដល់ជាង ១ មុឺនគ្រាប់ឯណោះ។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេស​សង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែររឹតតែសម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញ​ពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះលើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ៕