ជិត១៤កុម្ភៈ មិនដឹងទិញអ្វីជូនមនុស្សជាទីស្រឡាញ់! មកមើលហាងឆេងមាសនៅថ្ងៃនេះ សារ៉េទិញម្នាក់១តម្លឹង ២តម្លឹងបាន

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  បានហក់ឡើងខ្ពស់បន្ដិចវិញហើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៦១៤៣ដុល្លារ នៅក្នុងមួយតម្លឹងជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៦០៩៣ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង៩:០០ នាទី ថ្ងៃទី១២ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី១១ ខែកុម្ភៈ មានតម្លៃ ៦១៣២ដុល្លារ នៅក្នុងមួយតម្លឹងជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៦០៨២ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើងថ្លៃ១១ដុល្លារនៅក្នុងមួយតម្លឹង។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕