សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានអនុម័តសេចក្តីសម្រេចមួយប្រឆាំងទៅនឹងការយកពន្ធគយនាំចូលខ្ពស់របស់ប្រធានាធិបតីអាមេរិក លើប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការបោះឆ្នោតមួយ ដែលមានសំឡេង ២១៩-២១១ របស់សមាជិកសភា ដើ់ម្បីគាំទ្រសេចក្តីសម្រេចមួយក្នុងការបញ្ចប់ការប្រើប្រាស់អាសន្នជាតិរបស់លោក ត្រាំ ដើម្បីដាក់ទណ្ឌកម្មពាណិជ្ជកម្មលើទំនិញរបស់ប្រទេសកាណាដា។
គួរឲ្យដឹងថាលោក Gregory Meeks តំណាងរាស្រ្តមកពីរដ្ឋញូវយ៉ក គឺជាអ្នកស្នើសេចក្តីសម្រេចនេះ។ លោកបាននិយាយទៀតថា គោលដៅចម្បងគឺដើម្បីកាត់បន្ថយថ្លៃដើមរស់នៅសម្រាប់គ្រួសារអាមេរិក។
យ៉ាងណាមិញ សមាជិកសភាមួយចំនួន ក៏បានជំទាស់ទៅនឹងការប្រើប្រាស់ម្តងហើយម្តងទៀតនៃបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ដើម្បីដាក់ពន្ធ ជាពិសេសលើសម្ព័ន្ធមិត្តជិតស្និទដូចជាប្រទេសកាណាដាជាដើម។ ពួកគេ ថែមទាំងបានអះអាងទៀតថា មានតែរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចផ្តល់អំណាចនេះដល់សភា ពោលគឺមិនមែនប្រធានាធិបតីនោះឡើយ។
ជម្រាបជូនថា ប្រធានាធិបតី លោក ត្រាំ បានដាក់ពន្ធនាំចូលលើប្រទេសកាណាដាភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងសម្រាប់អាណត្តិទីពីររបស់លោក។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ លោកបានដាក់ពន្ធ ២៥% លើទំនិញទាំងអស់ពីប្រទេសនេះ។ ហើយនៅខែសីហា ឆ្នាំដដែលនោះ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលបង្កើនពន្ធដល់ ៣៥% សម្រាប់ផលិតផលដែលមិនត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ថែមទៀត៕

