មកស្គាល់ប្រទេស៥ជាប្រទេសនាំមុខ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេស ក្នុងទំហំទឹកប្រាក់ ៥​ ០៩៩លានដុល្លារ មានការកើនឡើង១៦%។ ក្នុងនោះ ប្រទេសនាំមុខចំនួន៥ក៏បានបញ្ចេញទុនផ្ទាល់វិនិយោគច្រើនជាងគេនៅកម្ពុជា។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិ បានឱ្យដឹងថា ប្រទេសចំនួន៥នោះ រួមមាន ប្រទេសចិនជាប្រទេសឈរនៅលេខរៀងទី១មានទុនវិនិយោគ៣ ៧៦០លានដុល្លារ, ប្រទេសទី២ សិង្ហបុរី មានទឹកប្រាក់ ៣៤៧លានដុល្លារ, ប្រទេសកាណាដា ស្ថិតលេខរៀងទី៣ មានទុន ២៣០លានដុល្លារ , លេខ៤ ម៉ាឡេស៊ី ១៧៤លានដុល្លារ និងប្រទេសទី៥ កូរ៉េខាងត្បូង ១៦៥លានដុល្លារ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ វិស័យកម្មន្តសាលទទួលបានការវិនិយោគច្រើនជាងគេ ប្រមាណ ៦៨,១%, វិស័យបន្ទាប់ ហិរញ្ញវត្ថុ ១១,៩% , សំណង់ ៦,១% , ថាមពល ៣,៥%  , កសិកម្ម ២,៧%  , អចលនទ្រព្យ ២%  , សណ្ឋាគារ និងការកម្សាន្ត ២,២%  , និងផ្សេងៗ ៣,៥%៕