បុរី មេគង្គ លែន និងក្រុមហ៊ុន ប៊ី អិល ខា ឃែ ខេមបូឌា បានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ដីពីកិច្ចសហប្រតិបត្តិការផ្តល់អត្ថប្រយោជន៍បន្ថែមជូនដល់អតិថិជន បុរី មេគង្គ លែន នៅគ្រប់គម្រោងទាំងអស់រួមមាន៖ គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់», គម្រោង «ហ្គោលឌិន អាវិននូ», និងគម្រោង «មេគង្គ ស៊ីធី»។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានប្រព្រឹត្តិឡើងនៅក្នុងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» របស់ បុរី មេគង្គ លែន ដែលមានការចូលរួមពីលោក គីម ពុទ្ធី តំណាង បុរី មេគង្គ លែន និងលោក ប្រាក់ លីន តំណាង ក្រុមហ៊ុន ប៊ី អិល ខា ឃែ ខេមបូឌា រួមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរផងដែរ។
កិច្ចសហប្រតិបត្តិការរវាង បុរី មេគង្គ លែន និងក្រុមហ៊ុន ប៊ី អិល ខា ឃែ ខេមបូឌា ត្រូវបានបង្កើតឡើងដើម្បីនាំយកអត្ថប្រយោជន៍ និងគុណតម្លៃបន្ថែមដល់អតិថិនដែលបានទិញគេហដ្ឋាននៅ បុរី មេគង្គ លែន ដូចជា៖
១. ការបញ្ចុះតម្លៃ ១៥% សម្រាប់ការផ្លាស់ប្តូរប្រេងម៉ាស៊ីនគ្រប់ប្រភេទរថយន្ត – រួមបញ្ចូលសេវាលាងរថយន្តឥតគិតថ្លៃ
២. ការបញ្ចុះតម្លៃ ២០% សម្រាប់ការផ្លាស់ប្តូរប្រេងម៉ាស៊ីនគ្រប់ប្រភេទម៉ូតូ – រួមបញ្ចូលសេវាលាងម៉ូតូឥតគិតថ្លៃ, និង
៣. តម្លៃពិសេសសម្រាប់សេវាលាងរថយន្ត ត្រឹមតែ ៤ដុល្លារ ក្នុងមួយគ្រឿង ក្នុងមួយលើក។
បុរី មេគង្គ លែន ក៏បានផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់ ៥% សម្រាប់បុគ្គលិក និងសមាជិកអតិថិជន ក្រុមហ៊ុន ប៊ី អិល ខា ឃែ ខេមបូឌា ក្នុងការទិញគេហដ្ឋាននៅគ្រប់គម្រោងរបស់ បុរី មេគង្គ លែន។
គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។
ចំណែកឯក្រុមហ៊ុន ប៊ី អិល ខា ឃែ ខេមបូឌា ជាអាជីវកម្មឯកទេសផ្នែកថែទាំ និងសម្អាតរថយន្តប្រកបដោយជំនាញ និងបទពិសោធន៍នៅកម្ពុជា។ ក្រុមហ៊ុនផ្តល់ជូនសេវាកម្មពេញលេញ រួមមាន ការលាងរថយន្ត បាញ់ថ្នាំការពារកម្ដៅថ្ងៃ លាបប៉ូលា និងសម្អាតម៉ាស៊ីន ព្រមទាំងការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តនិងម៉ូតូគ្រប់ប្រភេទ។ ជាមួយនឹងការយកចិត្តទុកដាក់លើគុណភាព និងស្តង់ដារខ្ពស់ ក្រុមហ៊ុនប្តេជ្ញាផ្តល់សេវាកម្មដែលធានាភាពស្អាត សុវត្ថិភាព និងការថែរក្សារថយន្តរបស់អតិថិជនឱ្យបានល្អបំផុត។






