នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់វីរកងកម្លាំងប្រដាប់អាវុធពលីការពារបូរណភាពទឹកដី និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរួបរួមបច្ច័យពង្រីកទីធ្លាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅវត្តព្រះឥន្ទសាមគ្គីធម៌។

ពិធីបុណ្យខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។ ពិធីនេះមានការចូលរួមផងដែរពី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិតន សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងមហាពុទ្ធបរិស័ទគ្រប់ទិសទី ដោយមានពិធីរាប់បាត្រព្រះសង្ឃចំនួន ២០០អង្គ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល៕





