កម្ពុជា ជាប់លេខ ៧ ជាប្រទេសល្អបំផុត សម្តៅលើឱកាសការងារសម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានជាប់លេខ ៧ ជាប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦នេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ និងធ្វើឡើងដោយប្រភពនៃស្ថាប័ន GoAbroad ដែល គោលដៅនៃប្រទេសទាំងនេះ ត្រូវបានបង្ហាញថា មានភាពលេចធ្លោ សម្រាប់ឱកាសការងារ តុល្យភាពការងារ ជីវិត និងគុណភាពជីវិតនៅឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា សម្រាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើ កូរ៉េខាងត្បូង, បារាំង (ជាប់លេខ២) និងជប៉ុន (ជាប់លេខ៣)។ ដោយឡែក ប្រទេសកម្ពុជា ត្រូវបានគេឲ្យជាប់លេខ ៧ នៅក្នុងចំណាត់ថ្នាក់នេះ ដោយសារ តម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅបានយ៉ាងសមរម្យ ដោយផ្អែកលើប្រាក់ខែបង្រៀន ខណៈពេលដែលអាច បង្កើតឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងនោះ រួមទាំងមធ្យោបាយក្នុងការធ្វើដំណើរ ប្រកបដោយចីរភាព ផងដែរ៕