អង់គ្លេស ដាក់ទណ្ឌកម្មជិត ៣០០ លើរុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយអ៊ុយក្រែន

អន្តរជាតិ

ចក្រភពអង់គ្លេស បានប្រកាសពីការបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មផ្សេងទាក់ទងទៅនឹងប្រទេសរុស្ស៊ី នៅក្នុងថ្ងៃខួប ៤ឆ្នាំនៃការផ្ទុះឡើងនៃជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ចក្រភពអង់គ្លេសបានប្រកាសពីការដាក់ទណ្ឌកម្មជិត ៣០០ ទាក់ទងនឹងប្រទេសរុស្ស៊ី ដោយបញ្ជាក់ថានេះគឺជាកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតប្រឆាំងនឹងទីក្រុងមូស្គូចាប់តាំងពីខែដំបូងនៃជម្លោះនៅអ៊ុយក្រែនមក។

ជុំវិញវិធានការក្តៅនេះ បានធ្វើឲ្យចំនួនសរុបនៃក្រុមហ៊ុន និងបុគ្គលដែលត្រូវបានកំណត់គោលដៅដោយចក្រភពអង់គ្លេសទាក់ទងនឹងការប្រយុទ្ធគ្នានៅអ៊ុយក្រែន កើនឡើងដល់ជាង ៣០០០។

យ៉ាងណាមិញ ក្នុងចំណោមវិធានការថ្មីៗនេះទណ្ឌកម្មទាំងនោះ គឺការបង្កកទ្រព្យសម្បត្តិប្រឆាំងនឹងក្រុមហ៊ុន Transneft ដែលជាប្រតិបត្តិករបំពង់បង្ហូរប្រេងដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី។

មិនតែប៉ុណ្ណោះ ទីក្រុងឡុងដ៍​ក៏​បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ១៧៥ ដែល​ជា​កម្មសិទ្ធិ​របស់​បណ្តាញ​ប្រេង 2Rivers ដែល​ចក្រភព​អង់គ្លេស​ចាត់ទុកថា​ជា​ប្រតិបត្តិករ​ធំ​បំផុត​មួយ​នៃ “កងនាវា​ស្រមោល” និង​ជា​អ្នកជួញដូរ​ប្រេងឆៅ​រុស្ស៊ី​ដ៏សំខាន់។

ជម្រាបជូនថា កញ្ចប់ទណ្ឌកម្មថ្មីៗបន្ថែមទៀតដែលប្រកាសដោយអង់គ្លេស ត្រូវបានធ្វើឡើងស្របពេលជាមួយគ្នាទៅនឹងខួបលើកទី៤ នៃការផ្ទុះឡើងនៃជម្លោះនៅអ៊ុយក្រែន៕​