ពលរដ្ឋចិន ចាយលុយជាង ១០០ពាន់លានដុល្លារ ក្នុងការធ្វើដំណើរអំឡុងថ្ងៃបុណ្យចូលឆ្នាំ

អន្តរជាតិ

ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិនដែលមានរយៈពេល ៩ថ្ងៃរបស់ប្រទេសចិន បានជំរុញឲ្យមានការធ្វើដំណើរក្នុងស្រុក និងការចំណាយរបស់អ្នកប្រើប្រាស់កើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍បាននិយាយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ការធ្វើដំណើរក្នុងស្រុកអំឡុងពេលថ្ងៃឈប់សម្រាកបានឈានដល់ ៥៩៦ លានដង និងការចំណាយសរុបលើវិស័យទេសចរណ៍បានឈានដល់ ៨០៣,៥ពាន់លានយ៉ន់ (១១៦,៨ពាន់លានដុល្លារ)។

យ៉ាងណាមិញចំនួននេះ មានការកើនឡើងខ្លាំង បើធៀបទៅនឹងការចំណាយត្រឹមតែ ១២៦,៥ពាន់លានយ៉ន់ កាលពីឆ្នាំមុន។ ហើយផ្នែកមួយដែលជំរុញដល់ការកើនឡើងនេះ គឺដោយសារតែរយៈពេលនៃការឈប់សម្រាក ត្រូវបានពង្រីកយូរជាងមុនមួយថ្ងៃ។

ជម្រាបជូនថា ការធ្វើដំណើរទៅក្រៅប្រទេសក៏បានកើនឡើងផងដែរ ដោយប្រជាជនចិន បានកត់ត្រាការធ្វើដំណើរឆ្លងកាត់ព្រំដែនចំនួន ៩,៥ លានដង ពោលគឺបានកើនឡើង ១០% ពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ពីរដ្ឋបាលអន្តោប្រវេសន៍ជាតិ៕​