នាព្រឹកថ្ងៃទី ២៧ កុម្ភៈ ២០២៦ ថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ប្រផឹធី បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្តី បែបប្រពៃណីខ្មែរ ក្នុងឱកាសបើកដំណើរការអគារ Royal Group Central Tower (RGC Tower) ដែលមានទីតាំងស្ថិតនៅលើផ្លូវក្រមួនសរ ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា ពិធីសូត្រមន្តនេះជាការបង្ហាញអំពីភាពរួចរាល់ និង ត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អ្នកជួល ចូលមកប្រត្តិបត្តិការនៅអគារការិយាល័យលំដាប់ខ្ពស់ (Grade A) ថ្មីជាងគេ ដែលមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ។
គួររំឭកថា កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏បានអញ្ជើញដៃគូរពាណិជ្ជកម្មទៅទស្សនា អគារ Royal Group Central Tower ដែលជាអគារការិយាល័យលំដាប់ខ្ពស់ Grade A ស្ថិតចំកណ្តាលក្រុងនេះផងដែរ៕









