ចិន ជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតរបស់អ៊ីរ៉ង់ មានចំណែករហូតដល់ជាង ៩០%

អន្តរជាតិ

ប្រទេសអ៊ីរ៉ង់បានប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិអស់រយៈពេលជាយូរមកហើយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយទណ្ឌកម្មទាំងនេះបានបន្សល់ទុកតែក្រុមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងធំជាងគេទីបួននៅក្នុងអង្គការ OPEC និងជាអ្នកនាំចេញប្រេងឥន្ធនៈហ្វូស៊ីលដ៏សំខាន់មួយរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ៊ីរ៉ង់ទទួលបានប្រាក់ចំណូលសរុបប្រមាណ ៣៥,៧ពាន់លានដុល្លារពីការនាំចេញប្រេងក្នុងឆ្នាំ២០២៤ បើទោះបីជាពាណិជ្ជកម្មភាគច្រើនរបស់ខ្លួនត្រូវរងផលប៉ះពាល់ខ្លាំងដោយសារភូមិសាស្រ្តនយោបាយក៏ដោយ។

យ៉ាងណាមិញ ប្រទេសចិនបានកាន់កាប់ចំណែកដ៏ធំបំផុត ដែលមានចំនួនជាង ៩០% នៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ ឬ ៣២,៥ពាន់លានដុល្លារ។ នៅពេលដែលប្រទេសដទៃទៀតបានព្យាយាមកាត់បន្ថយការនាំចូលក្រោមទណ្ឌកម្មអន្តរជាតិ ប្រទេសចិន បាននិងបន្តទិញប្រេងឆៅរបស់អ៊ីរ៉ង់ក្នុងទ្រង់ទ្រាយធំ ដោយពង្រឹងតួនាទីរបស់ខ្លួនជាដៃគូថាមពលចម្បងរបស់ទីក្រុងតេអេរ៉ង់។

ដោយឡែកស៊ីរី គឺជាប្រទេសតែមួយគត់ដែលទិញប្រេងអ៊ីរ៉ង់ក្នុងតម្លៃលើសពី ១ពាន់លានដុល្លារ ដោយនាំចូលប្រេងប្រហែល ១,២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ឬស្មើនឹង ៣,៣% នៃការនាំចេញសរុប ខណៈប្រទេសអារ៉ាប់រួម និងវេណេស៊ុយអេឡា តាមពីក្រោយដោយជាមួយចំណែក ២% និង ១,២%៕​