អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បានប្រកាសចាប់ផ្តើមទទួលពាក្យធ្វើជាតំណាងចែកចាយ ផលិតផលម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ ហ្វ៊ូដ (Vireak Buntham Food) ប្រចាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាប់ពីពេលនេះតទៅ។

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ាបណ្ឌិតអគ្គនាយក បានលើកឡើងបែបនេះថា៖ “និយាយមែន ប្រញ៉ាប់ឡើង! ឱកាសក្លាយជាតំណាងចែកចាយ ផលិតផលម្ហូបអាហារចម្រុះ គុណភាពខ្ពស់ រសជាតិឆ្ងាញ់ មានស្តង់ដា មានអនាម័យ និងសុវត្ថិភាព។ ក្រុមហ៊ុន វិរ:ប៊ុនថាំ ហ៊្វូដ (Vireak Buntham Food) បានចាប់ផ្តើមបើកអោយដាក់ពាក្យជាតំណាងចែកចាយ ប្រចាំស្រុក ប្រចាំខេត្តនិងក្រុង របស់ក្រុមហ៊ុន ចាប់ពីពេលឥឡូវនេះតទៅ”។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ក្លាយជាតំណាងចែកចាយ សូមទំនាក់ទំនងមកតាមរយៈ ៖ លេខទូរស័ព្ទ និងតេឡេក្រាម: 016449798 ។
សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ (វិរៈប៊ុនថាំ ហ្វ៊ូដ – Vireak Buntham Food) ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវ៥១ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ៕




