លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ធ្វើនំខ្មែរចម្រុះចំនួន ៤៨៥០នំ ប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទពិសារ នៅវត្តរាជបូណ៌

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងក្រុមគ្រួសារ បានធ្វើនំខ្មែរចម្រុះចំនួន ៤៨៥០ នំ ប្រគេនព្រះសង្ឃ និងញោមញាតិពុទ្ធបរិស័ទពិសារ ក្នុងថ្ងៃទិវាបុណ្យរំលឹកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រហ្វេសប៊ុក វត្តរាជបូណ៌ ក្រុងសៀមរាប បានបង្ហោះសារថ្លែងអំណរគុណបែបនេះថា៖ “សូមថ្លែងអំណរគុណចំពោះ លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើនំខ្មែរចម្រុះចំនួន ៤៨៥០ នំ ប្រគេនព្រះសង្ឃ និងញោមញាតិពុទ្ធបរិស័ទ ពិសារ ក្នុងថ្ងៃទិវាបុណ្យរំលឹកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥។ សូមជូនពរ លោកអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះនឹងពុទ្ធពរ ៤ប្រការគឺអាយុ: វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ”។

សូមជម្រាបថា លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី តែងមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ ជាក់ស្តែង កាលខែមិថុនា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា និងភរិយា បានប្រគេនផ្លែល្ពៅចំនួន ២០០ផ្លែ សម្រាប់ព្រះសង្ឃវត្តនិគ្រោធវ័ន «គល់ទទឹង» ហើយនៅខែតុលា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា និងលោកជំទាវ ក៏បានទិញដីទំហំ ១ហិកតា តម្លៃប្រមាណ ៦០,០០០ដុល្លារ ប្រគេនដល់វត្តមណីរតនារាម នៅខេត្តពោធិ៍សាត់ផងដែរ៕