អាម៉េរិក ចាយលុយប្រហែល ៦ពាន់លានដុល្លារវាយប្រហារអ៊ឺរ៉ង់ ក្នុងសប្តាហ៍ដំបូង

អន្តរជាតិ

សប្តាហ៍ដំបូងនៃយុទ្ធនាការយោធារបស់អាម៉េរិកប្រឆាំងអ៊ីរ៉ង់បានចាយលុយប្រហែល ៦ពាន់លានដុល្លារ ដោយចំណាយប្រហែល ៤ពាន់លានដុល្លារលើគ្រាប់រំសេវ និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលទំនើបៗ។ នេះបើយោងតាមមន្ត្រីមន្ទីរបញ្ចកោណបានប្រាប់សភានៅថ្ងៃទី៩ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខនេះ ត្រូវបានទម្លាយអំឡុងពេលពិភាក្សាក្នុងសភាកាលពីចុងសប្តាហ៍ ដែលក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់ក៏បានចង្អុលបង្ហាញផងដែរថា មូលនិធិបន្ថែមនឹងត្រូវបានទាមទារដើម្បីរក្សាប្រតិបត្តិការ និងបំពេញស្តុកដែលអស់។

យ៉ាងណាម៉ិញ គោលដៅអ៊ីរ៉ង់ប្រហែល៤.០០០ កន្លែង ត្រូវបានវាយប្រហារ រួមទាំងជើងទម្របាញ់មីស៊ីល នាវាកងទ័ពជើងទឹក និងប្រព័ន្ធការពារដែនអាកាសផងដែរ ដែលធ្វើឲ្យសមត្ថភាពយោធារបស់ទីក្រុងតេអេរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង។

យោងតាមឧត្តមនាវីឯក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បានឱ្យដឹងថា ការបាញ់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៩០% ចាប់តាំងពីថ្ងៃដំបូងនៃការប្រយុទ្ធ ខណៈការវាយប្រហារដោយយានដ្រូនបានធ្លាក់ចុះ ៨៣%។

យ៉ាងណាក៏ដោយ ប្រទេសនេះនៅតែមានឃ្លាំងអាវុធដ៏គួរឱ្យខ្លាច រួមទាំងកម្មវិធីមីស៊ីលផងដែរ។ អ៊ីរ៉ង់ ក៏បានសងសឹកដោយការបាញ់ស្រោចដាក់គោលដៅលើមូលដ្ឋានយោធា អគារការទូត និងកងកម្លាំងអាមេរិកទូទាំងតំបន់ ព្រមទាំងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល៕