អ៊ីរ៉ង់បានប្តេជ្ញាថានឹងធ្វើឱ្យសហរដ្ឋអាម៉េរិកស្តាយក្រោយចំពោះការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ អ៊ីរ៉ង់ក៏បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលបានកំពុងធ្វើឱ្យតម្លៃប្រេងលើទីផ្សារពិភពលោកហក់ឡើងខ្លាំង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani បានបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃទី១២ ខែមីនាថា «ខណៈដែលការចាប់ផ្ដើមសង្រ្គាមគឺជារឿងងាយស្រួល ប៉ុន្តែសង្រ្គាមមិនអាចឈ្នះដោយគ្រាន់តែការបង្ហោះសារពីរបីម៉ាត់នោះទេ។ យើងនឹងមិនបន្ធូរដៃឡើយ រហូតទាល់តែធ្វើឱ្យអ្នកស្ដាយក្រោយ ចំពោះការគិតខុសដ៏ធ្ងន់ធ្ងរនេះ»។
ថ្មីៗនេះទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានព្រមានថា សង្រ្គាមនៅមជ្ឈិមបូព៌ាអាចនាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពល ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេង៕




