«លើកដំបូងក្នុងប្រវត្តិសាស្ត្រ! វ័ន ម៉រ គ្រុប បើកបង្ហាញរោងចក្រដ៏ធំសម្បើមលើផ្ទៃដី ១០ហិកតា ព្រមទាំងសម្ពោធផលិតផលថ្មីៗជាច្រើនមុខ ដើម្បីពង្រឹងឧត្តមភាពផលិតផលខ្មែរ»

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានមានប្រសាសន៍ដោយក្ដីមោទកភាពថា៖«ការបើកទ្វាររោងចក្រជាតិរបស់យើងនៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការបង្កើតផលិតផលដែលមានគុណភាពកម្រិតសកល។ គោលដៅចម្បងរបស់យើង មិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីនាំយកនូវមោទកភាពជាតិ និងស្តង់ដារសុខុមាលភាពខ្ពស់បំផុត ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធានាថាគ្រប់ផលិតផលរបស់ វ័ន ម៉រ គ្រុប គឺជាជម្រើសទីមួយដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ និងទំនុកចិត្ត។»

ក្នុងដំណើរទស្សនកិច្ចលើផ្ទៃដីវិសាលភាពជាង ១០ ហិកតា ភ្ញៀវកិត្តិយសបានឃើញផ្ទាល់ភ្នែកនូវខ្សែសង្វាក់ផលិតកម្មដ៏ទំនើបដែលនាំចូលពីសហភាពអឺរ៉ុប (អាល្លឺម៉ង់ និងអ៊ីតាលី)។ រោងចក្រផលិតទឹកពិសាវីតាល់ បានបង្ហាញពីភាពសម្រិតសម្រាំងតាមរយៈ៖

  • ប្រព័ន្ធចម្រោះ ១២ ដំណាក់កាល ធានាបាននូវភាពបរិសុទ្ធ និងគុណភាពខ្ពស់បំផុត។
  • ការទទួលស្គាល់កម្រិតពិភពលោក ទទួលបានវិញ្ញាបនបត្រស្តង់ដារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងស្តង់ដារ ISO និងមេដាយមាស Monde Selection ជាច្រើនឆ្នាំបន្តបន្ទាប់។

ស្របជាមួយគ្នានេះ ក្រុមហ៊ុនបានបើកបង្ហាញនូវផលិតផលថ្មីៗជាច្រើនដែលកំពុងមានវត្តមានលើទីផ្សារ រួមមាន៖

  • មីជាតិ កំប៉ុង រសជាតិឈ្ងុយឆ្ងាញ់ និងភាពងាយស្រួលសម្រាប់ការរស់នៅបែបសម័យថ្មី។
  • គ្រឿងទេសវ័នម៉រ រួមមាន ប្រេងខ្យង ទឹកម្ទេស និងម្សៅស៊ុបមាន់ ម្សៅស៊ុបសាច់ជ្រូក និងម្សៅស៊ុបបន្លែ ដែលផលិតយ៉ាងសម្រិតសម្រាំងសម្រាប់រសជាតិផ្ទះបាយខ្មែរ។
  •  អាហារសម្រន់ នំកញ្ចប់ «មីចិបចុប» ដែលផ្ដល់នូវរសជាតិប្លែក និងអនាម័យខ្ពស់។

តាមរយៈពាក្យស្លោក «គ្រប់តំណក់ឆ្លុះបញ្ចាំងពីភាពជោគជ័យ» ក្រុមហ៊ុន វ័ន ម៉រ គ្រុប ក៏បានពង្រឹងសកម្មភាពមនុស្សធម៌តាមរយៈ «មូលនិធិ ២៥៛» ដើម្បីបន្តជួយដល់វិស័យអប់រំ សុខាភិបាល និងបរិស្ថានក្នុងសង្គមជាតិ។

ជាកិច្ចតបស្នងដល់ដៃគូអាជីវកម្ម ក្រុមហ៊ុនក៏បានរៀបចំពិធីលៀងសាយភាយ និងការចាប់រង្វាន់មហាសាលនូវរថយន្តទំនើបចំនួន ២ គ្រឿង ដើម្បីអបអរសាទរនូវមហាជោគជ័យដែលសម្រេចបានរួមគ្នា។

ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបញ្ជាក់ថា ផលិតផលខ្មែរមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពជឿជាក់បំផុត៕