ទ្រព្យសម្បត្តិមហាសេដ្ឋីបច្ចេកវិទ្យា AI ទូទាំងពិភពលោក កើនឡើងដល់ជិត ៣ទ្រីលានដុល្លារ

អន្តរជាតិ

នៅក្នុងឆ្នាំ២០២៦ នេះ ពិភពលោកនឹងមានមហាសេដ្ឋីបច្ចេកវិទ្យា AI សរុបចំនួន ៨៦ នាក់ ដែលមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាប្រមាណ ២,៧ទ្រីលានដុល្លារ ដែលក្នុងនោះមាន ៤៥ នាក់ ទើបតែចូលរួមក្នុងបញ្ជីថ្មីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទីផ្សារ AI បច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង និងកំពុងបង្កើតប្រាក់ចំណេញបានយ៉ាងច្រើនសម្រាប់ស្ថាបនិក អ្នកដឹកនាំ និងវិនិយោគិនដែលនៅពីក្រោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតធំៗ។

ក្នុងចំណោមមហាសេដ្ឋី AI ថ្មីៗចុងក្រោយបំផុត លោក Edwin Chen ស្ថាបនិកក្រុមហ៊ុន Surge AI គឺជាអ្នកដែលមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៨ ពាន់លានដុល្លារ។ បន្ទាប់មកគឺលោក Liu Debing ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន AI របស់ចិន Z.ai មានទ្រព្យសម្បត្តិសរុបប្រមាណ ៩,១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថានៅឆ្នាំនេះមានមហាសេដ្ឋីបច្ចេកវិទ្យាសរុបចំនួន ៤៦៨ នាក់ (រួមបញ្ចូលទាំងមហាសេដ្ឋី AI)។ ក្រុមមហាសេដ្ឋីទាំងនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រហែល ៤,៨ទ្រីលានដុល្លារ ដែលជាការកើនឡើង ១,១ទ្រីលានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ជម្រាបជូនថា ការកើនឡើងភាគច្រើននេះបានមកពី លោក Elon Musk ខណៈពេលដែលបុរសមានបំផុតរបស់ពិភពលោករូបនេះ បានបន្ថែមលលុយជិត ៥០០ពាន់លានដុល្លារបន្ថែមទៀត ទៅកាន់ក្នុងទ្រព្យសម្បត្តិសរុបប្រមាណជាង ៨៣០ពាន់លានដុល្លាររបស់ខ្លួន។ ទ្រព្យសម្បត្តិរបស់ លោក Musk ភាគច្រើន បានកើនឡើងដោយសារការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអវកាស SpaceX និងបញ្ញាសិប្បនិម្មិត xAI៕​