សភាមីយ៉ាន់ម៉ាបើកកិច្ចប្រជុំដំបូងក្រោយរដ្ឋប្រហារ ខណៈអ្នកចូលរួមសុទ្ធតែសមាជិករបបសឹកយោធា

អន្តរជាតិ

(មីយ៉ាន់ម៉ា)៖ សភាមីយ៉ាន់ម៉ាបានបើកសម័យប្រជុំសភាលើកដំបូងបំផុត ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ខណៈវត្តមានសមាជិកចូលរួមសុទ្ធតែជាអ្នកគាំទ្រយោធា ក្រោយពីជាប់ឆ្នោតតាមរយៈការបោះឆ្នោតមួយដែលត្រូវបានរៀបចំឡើងដោយថ្នាក់ដឹកនាំកំពូលនៃរបបសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអង្គភាពព័ត៌មាន AFP បានឱ្យដឹងនៅថ្ងៃទី១៦ ខែមីនានេះថា សមាជិកសភាភាគច្រើនមកពីគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលនិយមយោធា ខណៈដែលសមាជិកសភា ដែលនៅសេសសល់ភាគច្រើនជាបុគ្គលមកពីកងកម្លាំងប្រដាប់អាវុធ ដែលមានសិទ្ធិកាន់កាប់អាសនៈចំនួនមួយភាគបួន ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ។

ក្នុងអង្គប្រជុំនោះ សមាជិកសភាក៏បានដំណើរការបោះឆ្នោតជ្រើសរើសប្រធានសភាជាន់ទាបផងដែរ។

គូសបញ្ជាក់ថា ការបោះឆ្នោតចុងក្រោយកាលពីឆ្នាំ២០២០ បានផ្តល់ជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីដល់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុន្តែក្រុមយោធាបានបដិសេធលទ្ធផលនោះ ហើយបានចាប់ខ្លួនម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ និងបានរំលាយគណបក្សរបស់លោកស្រី ដែលបានបង្កឱ្យមានសង្គ្រាមស៊ីវិលរហូតមកដល់បច្ចុប្បន្ន៕