នាវាចម្បាំងអាម៉េរិកផ្ទុកកងកម្លាំងជាង ២ពាន់នាក់ចេញពីជប៉ុន ឆ្ពោះទៅសមរភូមសង្គ្រាមអ៊ឺរ៉ង់

អន្តរជាតិ

នាវាអាម៉េរិកដ៏ធំរបស់សហរដ្ឋអាម៉េរិក USS Tripoli កំពុងដឹកជញ្ជូនកងកម្លាំងម៉ារីន (Marines) និងនាវិក (Sailors) ជាង ២,២០០ នាក់ ចេញពីមូលដ្ឋានទ័ពនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។ ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរហ័ស ចំពេលមានភាពតានតឹងខ្លាំងជាមួយប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមកាសែតអន្តរជាតិ CNN បានចេញផ្សាយនៅថ្ងៃ១៧មីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាវាវាយប្រហារដ៏ធំ USS Tripoli បានមកដល់ក្បែរច្រកសមុទ្រម៉ាឡាកា ក្បែរប្រទេសសឹង្ហបុរីហើយ ដើម្បីឆ្ពោះទៅកាន់មជ្ឈិមបូព៌ា។ នាវានេះកំពុងដឹកជញ្ជូនកងកម្លាំងម៉ារីនប្រតិកម្មរហ័សទី៣១ (31st MEU) ចេញពីមូលដ្ឋានទ័ពនៅអូគីណាវ៉ា ប្រទេសជប៉ុន ដើម្បីទៅពង្រឹងកម្លាំងដែលមានស្រាប់ប្រមាណ ៥០,០០០ នាក់ ក្នុងតំបន់ ចំពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។

នាវា USS Tripoli គឺជាប្រភេទនាវាដឹកយន្តហោះខ្នាតតូច ដែលអាចផ្ទុកយន្តហោះចម្បាំងបំបាំងកាយ F-35B និងយន្តហោះដឹកជញ្ជូន MV-22 Osprey។ យ៉ាងក៏ដោយ មន្ទីរបញ្ចកោណមិនទាន់បានបង្ហាញពីទីតាំងជាក់លាក់ ឬបេសកកម្មដែលពួកគេត្រូវបំពេញនៅឡើយទេ៕