ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិអ៊ីរ៉ង់ បន្ទាប់ពីអ៊ឺរ៉ង់វាយប្រហារតបតវិញលើរោងចក្រថាមពលបានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ ការអំពាវនាវរបស់លោក ត្រាំ នេះធ្វើឡើងនៅចំពោះមុខរដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi នៅការិយាល័យពងក្រពើ (Oval Office)។

លោក ត្រាំ បានសង្គត់ធ្ងន់ថាលោកបានប្រាប់លោក នេតាយ៉ាហ៊ូ ថាកុំធ្វើបែបនោះហើយលោកនឹងមិនធ្វើបែបនោះទេទៀតទេ ។ លោក ត្រាំ ក៏បានបញ្ជាក់ទៀតថា លោកមិនមានគម្រោងដាក់ពង្រាយកងកម្លាំងជើងគោកទេ។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក នេតាយ៉ាហ៊ូ បានបញ្ជាក់ទៅវិញថា អ៊ីស្រាអែលបានធ្វើសកម្មភាពតែម្នាក់ឯងក្នុងការទម្លាក់គ្រាប់បែកលើវាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ ហើយបន្តថាលោកនឹងធ្វើតាមការស្នើរសុំរបស់លោក ត្រាំ៕





