ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន. ស.) នឹងចាប់ផ្តើមចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុង ប្រើប្រាស់ អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីត សណ្ឋាគារសុខមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៧ កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦: ៣០នាទី នៅទីតាំងអគារខាងលើផ្ទាល់។

ទន្ទឹមគ្នានេះ ក្រសួងរៀបចំដែនដី បានជម្រុញឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ចូលរួមសហការ និងផ្តល់ឯកសារពាក់ព័ន្ធជូនក្រុមការងារ ដូចខាងក្រោម៖
– អត្តសញ្ញាណបណ្ណមេគ្រួសារ (ច្បាប់ថតចម្លង ១ច្បាប់)
– សៀវភៅគ្រួសារ (ច្បាប់ថតចម្លង ១ច្បាប់)
– សៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង ១ច្បាប់)
– ឯកសារទិញលក់អចលនវត្ថុ (ច្បាប់ថតចម្លង ១ច្បាប់)
– ឯកសារបញ្ជាក់សិទ្ធិកាន់កាប់ (ច្បាប់ថតចម្លង ១ច្បាប់)
– ឯកសារពាក់ព័ន្ធផ្សេងៗ៕






