ជប៉ុន នឹងចាប់ផ្តើមបញ្ចេញប្រេងពីទុនបម្រុង ដែលអាចផ្គត់ផ្គង់ប្រជាជនបានដល់ជាងមួយខែ

អន្តរជាតិ

ប្រទេសជប៉ុន មានគម្រោងចាប់ផ្តើមបញ្ចេញប្រេងពីស្តុកបម្រុងរបស់ខ្លួន ដើម្បីបន្ធូរបន្ថយការជ្រួលច្របល់ ដោយសារតែសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ដែលកំពុងធ្វើឲ្យមានវិបត្តិថាមពលជាសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលដែលតម្លៃប្រេងសាំងនៅទូទាំងប្រទេសជប៉ុន ចាប់ផ្តើមកើនឡើង ជាមួយនឹងសង្គ្រាមដែលផ្តល់រំខានដល់ការផ្គត់ផ្គង់ពីច្រកសមុទ្រ Hormuz រដ្ឋាភិបាលទីក្រុងតូក្យូ បានសន្យាថានឹងបញ្ចេញប្រេងចំនួន ៨០ លានបារ៉ែល ឬជាចំនួនដែលអាចផ្គត់ផ្គង់ពលរដ្ឋទូទាំងប្រទេសបានរហូតដល់ ៤៥ថ្ងៃ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុន ​ក៏បានស្នើសុំឲ្យក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសទាំងអស់ប្រើប្រាស់ប្រេងឆៅដែលបានបញ្ចេញទាំងនេះ ដែលនឹងអាចកាត់បន្ថយទុនបម្រុងជាតិចំនួន ១៧% ដើម្បីដល់ធានាការផ្គត់ផ្គង់ក្នុងស្រុក។

ជម្រាបជូនថា ប្រទេសជប៉ុន បានចាប់ផ្តើមបង្កើតប្រព័ន្ធទុនបម្រុងប្រេងជាតិរបស់ខ្លួន នៅក្នុងឆ្នាំ១៩៧៨ ខណៈប្រទេសនេះ ពឹងផ្នែកទៅលើប្រេងនាំចូលពីតំបន់មជ្ឈិមបូព៌ាប្រហែល ៩០% នៃប្រេងសរុបរបស់ខ្លួន៕​