ក្រុមហ៊ុនទូកល្បឿនលឿន Buva Sea Cambodia របស់អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ប្រកាសដាក់ចេញនូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៥០% មិនធ្លាប់មានពីមុន ដោយលោកអ្នកចំណាយត្រឹមតែ $15 ប៉ុណ្ណោះ ក្នុងមួយសំបុត្រ នោះនឹងទទួលបាននូវបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិដ៏ទំនើបរបស់ Buva Sea Cambodia។

សម្រាប់ទិសដៅធ្វើដំណើរគឺពីកំពត ទៅកោះរ៉ុងសន្លឹម និងកោះរ៉ុង ជាមួយនឹងការធ្វើដំណើរមួយផ្លូវដែលលឿន សុវត្ថិភាព និងផាសុកភាពទៅកាន់គោលដៅកោះសំខាន់ៗ ជាមួយនឹងទំនុកចិត្តខ្ពស់ ព្រោះទូករបស់ Buva Sea ត្រូវបានធានាពីក្រុមហ៊ុនធានារ៉ាប់រង ស្របតាមស្តង់ដា និងតម្រូវការកំពង់ផែអន្តរជាតិ។
ចំពោះម៉ោងទិសដៅធ្វើដំណើរ៖
-ពីកំពត ទៅកោះរ៉ុងសន្លឹម និងកោះរ៉ុង | ម៉ោង 08:30 ព្រឹក
-ពីកោះរ៉ុងសន្លឹម ទៅកំពត | 01:45 រសៀល
-ពីកោះរ៉ុង ទៅកំពត | 01:30 រសៀល
សូមបញ្ជាក់ថា ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ នេះតទៅ។





