ភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០ចំណងជើង នឹងចាក់បញ្ចាំងរយៈពេល៦ថ្ងៃ ទស្សនាដោយសេរី

សង្គម​ និង​សេដ្ឋកិច្ច

ភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល០៦ថ្ងៃ លើផ្ទាំងសំពត់សនៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បជូនសាធារណជនទស្សនាដោយសេរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា  មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់សម្រាប់ផ្សារភ្ជាប់វិស័យភាពយន្តកម្ពុជា ជាមួយសហគមន៍ភាពយន្តអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា វេទិកានេះបានក្លាយជាព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល០៦ថ្ងៃនៅលើផ្ទាំងសំពត់សនៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បជូនសាធារណជនទស្សនាដោយសេរី។

សូមបញ្ជាក់ជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥នេះ នឹងរៀបចំចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយធ្វើចាក់បញ្ចាំងស្នាដៃភាពយន្តប្រមាណ១៥០ចំណង មកពី៤០ប្រទេសជូនសាធារណជនទស្សនាដោយសេរី នៅរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ព្រមទាំងមានកម្មវិធីអមមួយចំនួនទៀត។