តម្លៃប្រេងសកលធ្លាក់ចុះជាង ៦% បន្ទាប់ពីលោក ត្រាំ ផ្ញើផែនការសន្តិភាពទៅកាន់អ៊ីរ៉ង់

អន្តរជាតិ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ ស្របពេលភាគហ៊ុនបានហក់ឡើងគិតនៅថ្ងៃទី២៥ ខែមីនា ដោយសារក្តីសង្ឃឹមសម្រាប់ការបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមមជ្ឈិមបូព៌ាបានកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្ញើផែនការសន្តិភាពទៅកាន់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីជម្លោះរយៈពេលជិតបួនសប្តាហ៍មក វិនិយោគិនហាក់កំពុងមើលឃើញសញ្ញាដំបូងដែលថាជម្លោះអាចនឹងថយចុះ ស្របពេលអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងអនុញ្ញាតឲ្យនាវាដឹកប្រេងរបស់ប្រទេសមិនជាប់ពាក់ព័ន្ធទៅនឹងជម្លោះ អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញបាន។

យ៉ាងណាមិញ ជុំវិញស្ថានភាពចុងក្រោយនេះ​ បានធ្វើឲ្យតម្លៃប្រេងឆៅសំខាន់ៗ បានធ្លាក់ចុះតម្លៃជាង ៦% ដោយក្នុងនោះតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅក្រោម ១០០ដុល្លារ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងសុទិដ្ឋិនិយមក្នុងការបញ្ចប់សង្គ្រាម ក្រោយពីមានការចរចាប្រកបដោយលទ្ធផលជាមួយអ៊ីរ៉ង់។

ជម្រាបជូនបផងដែរថា យោងតាមកាសែត New York Times ថ្មីៗនេះ បានរាយការណ៍ថា លោក ត្រាំ បានផ្ញើផែនការសន្តិភាពមួយ ទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីឈានទៅការបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗនេះ ខណៈសំណើទាំង ១៥ ចំណុចត្រូវបានបញ្ចូនតាមរយៈប្រទេសប៉ាគីស្ថាន៕​