លោក ត្រាំ ប្រកាសពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រហូតដល់ខែឧសភា​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំង នៅពាក់កណ្តាលខែឧសភា​វិញ បន្ទាប់ពីបានប្រកាសពន្យារពេលកិច្ចប្រជុំដ៏សំខាន់នេះ ដោយសារតែបញ្ហាជម្លោះនៅអ៊ិរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២៥ ខែមីនាថា ៖”កិច្ចប្រជុំរវាងខ្ញុំ និងប្រធានាធិបតីចិនដ៏ជាទីគោរព គឺលោក ស៊ី ដែលត្រូវបានពន្យារពេលដោយសារតែយុទ្ធនាការនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានកំណត់ពេលឡើងវិញ ហើយនឹងធ្វើឡើងនៅទីក្រុងប៉េកាំង នៅថ្ងៃទី១៤-១៥ ខែឧសភា”។

លោក ត្រាំ ក៏បានបន្ថែមទៀតថា តំណាងមកពីគ្រប់ភាគីកំពុងបញ្ចប់ការរៀបចំសម្រាប់ដំណើរទស្សនកិច្ច ប្រវត្តិសាស្ត្រជាប្រវត្តិសាស្រ្ត នៅក្នុងខែឧសភាខាងមុខនេះ ខណៈពេលដែលោក ស៊ី ភរិយារបស់លោក ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោននៅឆ្នាំនេះវិញផងដែរ។

គួរឲ្យដឹងផងដែរថា មេដឹកនាំអាមេរិក ដំបូងឡើយមានគម្រោងទៅទស្សនាទីក្រុងប៉េកាំងនៅចុងខែមីនា ឬដើមខែមេសា ដើម្បីលើកកម្ពស់ការកសាងឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

ជម្រាបជូនថា លោក ត្រាំ និងលោក ស៊ី ធ្លាប់បានជួបគ្នាម្តងហើយនៅប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំ២០២៥ ហើយបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម៕​