នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER ដឹកនាំទេសចរជាង ៦០០ នាក់ មកទស្សនាកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយរហូត ២១៦,៩៣ ម៉ែត្រ បានភ្ញៀវទេសចរជាង ៦០០ នាក់ មកទស្សនា ក្នុងប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ។នេះបើយោងតាមការប្រកាសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបឱ្យដឹងបន្ថែមថា នាវេលាម៉ោង ០៧:៥០ នាទីព្រឹក ថ្ងៃ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១៦,៩៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៤ នាក់ (ស្រី ១០៨ នាក់) មាន ៣៦ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦០៩ នាក់ (ស្រី ៣២៣ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៤០០នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបដែរថា ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០០,០០០ នាក់។នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ផ្សាយចេញនៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន