អ្នកឧកញ៉ា ម៉ម វណ្ណឌី កោតសរសើរចំពោះគ្រួសារអតីតយុទ្ធជននិងនិវត្តជន ដែលខិតខំប្រឹងប្រែងដាំម្ទេស និងចិញ្ចឹមថែទាំជ្រូកកណ្តុរ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារសមាគម ចុះពិនិត្យវឌ្ឍនភាពការប្រមូលម្ទេស និងការជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឱ្យដឹងថា ក្នុងពេលចុះពិនិត្យវឌ្ឍនភាពដំណាំ និងការប្រមូលផលម្ទេស ការចិញ្ចឹមជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជន អ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍កោតសរសើរចំពោះគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំងអស់ ដែលបានខិតខំប្រឹងប្រែងដាំម្ទេស និងចិញ្ចឹមថែទាំជ្រូកកណ្តុរ បើទោះជារដូវនេះជារដូវប្រាំង មានអាកាសធាតុក្តៅយ៉ាងណាក្តី តែបងប្អូននៅតែអាចថែទាំដំណាំម្ទេសបានល្អទទួលបានទិន្នផលច្រើន និងជ្រូកមានការរីកធំធាត់គួរឱ្យកត់សម្គាល់។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានជំរុញ និងលើកទឹកចិត្តទៅអតីតយុទ្ធជន និងនិវត្តជន ដែលកំពុងដាំ និងប្រមូលផលម្ទេស ចិញ្ចឹមជ្រូកកណ្តុរ ត្រូវតែខិតខំបន្តក្នុងការថែទាំដំណាំ សត្វចិញ្ចឹមឱ្យកាន់តែល្អប្រសើរ និងជាពិសេសត្រូវតាមដានឱ្យជាប់នៃការវិវត្តនានានៃបញ្ហាដែលរំខាន និងប៉ះពាល់ដល់ដំណាំម្ទេស និងជ្រូកដែលខ្លួនចិញ្ចឹម ហើយត្រូវសហការ និងឆាប់រាយការណ៍ពីបញ្ហានានា ដែលជួបប្រទះទៅមេភូមិ មន្ត្រីកសិកម្មប្រចាំភូមិ និងប្រធានសហគមន៍ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា៕